ព័ត៌មានជាតិ

ឃើញគេជិះម៉ូតូកាត់មុខផ្ទះខ្លួនកំពុងផឹកស្រា ហៅឈប់ ទាញកាំបិតកាប់ ផ្អើលពេញភូមិ

ភ្នំពេញ: បុរសចិត្តខ្លាំង ពេលស្រាចូលខ្លួន ឥតយោគយល់ញាតិជិតខាង មិនដឹងខឹងរឿងអ្វី បែរជាបង្កហិង្សា ទាញកាំបិតដេញកាប់ ញាតិជិតខាងដោយមិនដឹងមូលហេតុ តែសំណាងមនុស្សរត់រួច សល់ម៉ូតូ កាប់វាយសំពងទៅលើម៉ូតូ បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ បង្កឲ្យភ្ញាក់ផ្អើល អស់មនុស្សម្នា ខ្លះរត់គេចទាំងព្រលឹងចុងសក់ ក្នុងបុរី ចាន់ សម្បត្តិ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសបង្ក ឈ្មោះ ពិសិដ្ឋ ភេទប្រុស អាយុជាង៣០ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុ។ ចំណែក ជនរងគ្រោះ មានឈ្មោះ សុី មិន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅ ផ្ទះក្បែរខាងគ្នា ក្នុងបុរី ចាន់ សម្បត្តិ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ។

ជនរងគ្រោះ បន្តទៀតថា ទើបតែមកដល់រសៀលថ្ងៃកើតហេតុនេះ គេឃើញជនបង្ក និងមិត្តភក្តិរបស់គេម្នាក់ទៀត នៅអង្គុយផឹកសុី មុខផ្ទះ នៅវេលាខាងលើ ពេលដែលខ្លួន ជិះម៉ូតូ ម៉ាកមីអូកូនទា កាត់តាមមុខផ្ទះ កន្លែងជនបង្កផឹកសុីនោះ ត្រូវបានជនបង្ក ហៅចូលទៅ ដោយមិននឹកស្មានថា មានរឿងបែបនេះ ដោយខ្លួនក៏មិនដែលមានទំនាស់ជាមួយពីមុនមក ក៏បានដើរចូលទៅ ស្រាប់តែ ជនបង្ក ស្ទុះមក ចាប់ប្រតាយប្រតប់ និងទាញកាំបិតផ្គាក់ មកដេញកាប់ទៅវិញ ដោយមានការភិតភ័យ ខ្លួនក៏រត់គេច ត្រូវបាន ជនបង្កកាប់ ម៉ូតូបណ្តាលឲ្យខ្ទេចបាក់បែក ដួលនៅនិងផ្លូវក្នុងបុរី មិនតែប៉ុណ្ណោះ មិត្តភក្តិ រួមវង់ផឹកសុី ម្នាក់ទៀត មានផ្ទះក្បែរនោះដែរ រត់ទៅទាញដាវសាំម៉ូរ៉ៃ និងដំបង កូនឈើ ចេញមកដេញវាយ បង្កឲ្យផ្អើល ពលរដ្ឋក្នុងភូមិ ក្នុងបុរី ខ្លះរត់គេចចូលផ្ទះ ទាំងព្រលឹងចុងសក់ ខ្លះរត់យកតែប្រាស់អាយុ។

តែបើអ្នកភូមិ រស់នៅក្នុងបុរី ចាន់ សម្បត្តិបានឲ្យដឹងថា បុរសបង្កខាងលើដើរអួតខ្លួន បើកឡានឲ្យអ្នកធំ តែមិនដឹង ថាលោកណានោះទេ ពេលដែលផឹកសុីស្រវឹងម្តងៗ តែងតែបង្កហឹង្សា ដល់អ្នកជិតខាង ស្រែកឡូឡា ក្នុងបុរី បង្កឲ្យ ភ័យខ្លាច និងព្រួយបារម្ភជាខ្លាំង៕

photo_2016-05-13_18-11-26

photo_2016-05-13_18-11-32

ជនបង្ក

photo_2016-05-13_18-11-34 photo_2016-05-13_18-11-22 photo_2016-05-13_18-11-23 (2) photo_2016-05-13_18-11-23 photo_2016-05-13_18-11-29

មតិយោបល់