កណ្តាលៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១១ និង១៤នាទីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ មានករណីមនុស្សចងកធ្វើអត្តឃាតខ្លួន នៅក្នុងគុម្ពោតព្រៃមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងកន្លែងកើតហេតុ ស្ថិតនៅភូមិព្រែកហូរខាងលិច ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ករណីមនុស្សចងកធ្វើអត្តឃាតខ្លួនខាងលើនោះ មិនទាន់ដឹងមូលហេតុច្បាស់លាស់នូវឡើយនោះទេ ។ បន្ទាប់ពីកើតហេតុ គេឃើញ វត្តមានកម្លាំងសមត្ថកិច្ចនគរបាលជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ តាមនីតិវិធីច្បាប់ ។ រីឯសាកសពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនូវឡើយ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News នឹងធ្វើការចុះផ្សាយបន្តទៀតនៅពេលក្រោយ ៕
មតិយោបល់