ស្វាយរៀងៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ដោយបានអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការការពារផលប្រយោជន៍ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យទំនិញតាមបណ្ដា ផ្សារ ហាងលក់ទំនិញ សិប្បកម្មផលិត និងឃ្លាំងស្តុកនានា និងបានរកឃើញ ដកហូត និងដុតកម្ទេចទំនិញខូចគុណភាពជាបន្តបន្ទាប់។ ជាក់ស្ដែង នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ មន្ត្រីក.ប.ប. ប្រចាំខេត្តស្វាយរៀងបានធ្វើការដុតកម្ទេចទំនិញខូចគុណភាពចំនួន ៣,២៤៣.២៨គីឡូក្រាម ដែលបានរកឃើញ និងដកហូតពីទីផ្សារ និងឃ្លាំងស្តុក នានាក្នុងខេត្តស្វាយរៀងកន្លងមក។ សកម្មភាពនេះ ក៏ត្រូវបានចូលរួមពីព្រះរាជអជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់