ព័ត៌មានជាតិ

Bayern Munich ចង់បាន Dembele តាមរយៈការដោះដូរជាមួយនឹង Coman

បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich កំពុងធ្វើការពិចារណាក្នុងុការផ្លាស់ប្តូរវិធីសាស្ត្រនៃការរកចំណូលមកវិញខ្លះតាមរយ:កុងត្រារបស់កីឡាករឆ្នើមម្នាក់ដែលខិតជិតដល់ចុងបញ្ចប់នៃកុងត្រាទៅហើយនោះ។

Bayern Munich ត្រូវបានគេជឿជាក់ថានឹងធ្វើការពិចារណាទៅលើការដោះដូរកីឡាករ Kingsley Coman ជាមួយនឹងតារាឆ្នើមរបស់ Barcelona គឺកីឡាករ OusmaneDembele នៅក្នុងរដូវក្តៅខាងមុខនេះ។

Coman បច្ចុប្បន្នមានកុងត្រានឹងត្រូវផុតកំណត់ត្រឹមឆ្នាំ២០២៣ខាងមុខនេះហើយនៅសល់ពេលប៉ុន្មានទៀតប៉ុណ្ណោះដែលក្លឹបអាចធ្វើការសម្រេចចិត្តបានចំពោះអនាគតកីឡាករនិងដើម្បីអាចប្រមូលលុយបានខ្លះពីតម្លៃខ្លួនកីឡាករជាជាងអនុញ្ញាតិឲ្យកីឡាកររូបនេះចាកចេញទៅទាំងគ្មានតម្លៃខ្លួន។

Bayern Munich ក្នុងពេលដំណាលគ្នានេះបានសម្លឹងមើលឃើញថា Dembele គឺមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ជំនួសតំណែងរបស់ Coman ហើយជាពិសេសទាំងកីឡាករបារាំងរូបនេះក៏ហាក់ដូចជាមិនមានបំណងក្នងការបន្តកុងត្រាថ្មីនោះដែរ៕

មតិយោបល់