ព័ត៌មានជាតិ

មនុស្សម្នាក់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្រ្គោះបន្ទាន់ ខណៈរថយន្ត០៣គ្រឿងបុករះនៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ០៤ និង ២០នាទីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ មា​នករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តចំនួន០៣គ្រឿងបុករះគ្នា បណ្តាលឲ្យមនុស្សម្នាក់ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការសាកសួរព័ត៌មានករណីខាងលើនេះ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News នឹងផ្សាយជូនបន្តនៅពេលក្រោយទៀត ៕

មតិយោបល់