ព័ត៌មានជាតិ

ជិះម៉ូតូធ្លាក់ត្រពាំង ស្លាប់

កណ្ដាល: បុរសម្នាក់បានឆ្លក់ទឹកស្លាប់ ក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូធ្លាក់ទឹកត្រពាំងវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក SUZUkI ស្មាស C110 ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1F-2173 ក្នុងទិសដៅពីត្បូងទៅជើងតាមផ្លវលេខ8 ចន្លោះគីឡូម៉ែត្រ លេខ36-37 ក្នុងល្បឿនលឿន បានដួល ហើយធ្លាក់ចូលស្រះត្រពាំង ត្រូវម៉ូតូសង្កត់ពីលើបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ សុខា សាក់ ភេទប្រុស អាយុ២៩ឆ្នាំនៅភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-08-20_14-43-10

photo_2016-08-20_14-43-14

photo_2016-08-20_14-43-18

photo_2016-08-20_14-43-21

photo_2016-08-20_14-43-24

photo_2016-08-20_14-43-29

photo_2016-08-20_14-43-33

មតិយោបល់