បរទេសៈ តើអ្នកកំពុងតែព្យាយាមយកកូនមែនទេ? តើការព្យាយាមរបស់អ្នកហាក់ដូចជាមិនឆាប់បានផលដូចបំណងមែនទេ? ដល់ពេលដែលអ្នកត្រូវរកវិធីសាស្ត្រជំនួយហើយ។
សំណាងល្អ មានអាហារមួយចំនួនមិនត្រឹមតែអាចជួយបំប៉នដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងអាចជម្រុញឲ្យឆាប់មានកូនថែមទៀត។ តើអាហារទាំងអស់នោះមានអ្វីខ្លះទៅ?
១.ការ៉េម
ការស្រាវជ្រាវមួយបានរកឃើញថា ជាតិខ្លាញ់ទឹកដោះគោនៅក្នុងការ៉េម អាចជួយជម្រុញដល់ការផលិតអ័រម៉ូនមានផ្ទៃពោះកាន់តែលឿន។
២.ស្លឹកបន្លែបៃតង
វីតាមីន និងសារធាតុរ៉ែសំខាន់ៗនៅក្នុងស្លឹកបន្លែបៃតង អាចជួយគ្រប់គ្រងតុល្យភាពអ័រម៉ូន ដើម្បីជួយពន្លឿនដល់ការមានផ្ទៃពោះ។
៣.គ្រាប់ល្ពៅ
គ្រាប់ល្ពៅសម្បូរទៅដោយជាតិដែក ដែលអាចជួយជំរុញដល់ការមានផ្ទៃពោះ ដូច្នេះអ្នកគួរតែបន្ថែមវាទៅក្នុងរបបអាហារប្រចាំថ្ងៃ។
៤.ប្រេងអូលីវ
ប្រេងអូលីវជាគ្រឿងផ្សំមួយមុខដែលអ្នកចោលមិនបាន ព្រោះវាអាចកាត់បន្ថយការរលាក និងការរលាករាងកាយ ដែលអាចប៉ះពាល់ដល់ការមានគភ៌។
៥.ត្រី
ត្រី គឺសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន E ដែលអាចជួយដល់ការមានកូនយ៉ាងឆាប់រហ័ស។
ដូច្នេះ ហើយអ្នកគួរតែបន្ថែមអាហារទាំងនេះនៅក្នុងរបបអាហារជាប្រចាំថ្ងៃ បើអ្នកចង់ឆាប់មានកូនដូចបំណង៕
មតិយោបល់