ព័ត៌មានជាតិ

ជនរងគ្រោះចំនួន០៣នាក់ ត្រូវជនសង្ស័យឆក់កាបូបបានសម្រេចទាំងព្រឹក នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ ជនរងគ្រោះចំនួន០៣នាក់ ដែលត្រូវជនសង្ស័យ ឆក់កាបូបបានសម្រេច៣ទីតាំងផ្សេងគ្នា ស្ថិតនៅក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ហេតុការណ៍ឆក់កាបូប បានសម្រេច៣លើកក្នុងថ្ងៃតែមួយ កើតហេតុកាលពីវេលាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ដែលជនរងគ្រោះទី១ ឆក់នៅទីតាំងម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនរងគ្រោះទី២ ឆក់នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកជនរងគ្រោះទី៣ ឆក់នៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទី១មានឈ្មោះ ហ៊ិន ថារី អាយុ៣២ ឆ្នាំ ស្នាក់នៅម្ដុំផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មុនពេលកើតហេតុ ជនរងគ្រោះបានទៅផ្សារ ដើម្បីទិញម្ហូប ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកនិងស្លាកលេខ បានធ្វើសកម្មភាព ឆក់កាបូបបានសម្រេច ក្នុងនោះមានលុយចំនួនជិត២០ ម៉ឺនរៀលនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត បានសម្រេចតែម្តង ។

ជនរងគ្រោះទី២ឈ្មោះ ម៉េង ហុងសេង អាយុ៤២ឆ្នាំ មុខរបរលក់ដូរ មុនកើតជនរងគ្រោះ បានឌុបកូនទៅសាលានឹងឆ្លៀតទៅទិញអីវ៉ាន់នៅផ្សារផង ស្រាប់តែលេចមុខជនសង្ស័យម្នាក់ដូចគ្នា បានធ្វើសកម្មភាពឆក់កាបូបបានសម្រេច ក្នុងនោះមានលុយ១លានរៀល និងទូរស័ព្ទ អត្តសញ្ញាណប័ណ្ណ ឯកសារផ្សេងៗផងដែរ ។

ចំណែកស្រ្តីជនរងគ្រោះទី៣មានឈ្មោះ គុន សភ័ណ្ឌណារី អាយុ៣៨ឆ្នាំ ទីតាំងកន្លែងកើតហេតុ គឺស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលជនសង្ស័យឆក់បានសម្រេច មានទូរស័ព្ទចំនួន៤ គ្រឿង, គ្រឿងអលង្ការ និងឯកសារពាក់ព័ន្ធផ្សេងៗទៀតផងដែរ សរុបជាទឹកប្រាក់ជាង១ពាន់ដុល្លារ ។

តាមប្រភពពីជនរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងទឹកដីមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ គឺតែងតែមានបទល្មើសកើតឡើង ជាហូរហែរមិនថាយប់ឬក៏ថ្ងៃនោះទេ តែបើការបង្រ្កាបវិញហាក់បីដូចជាស្ងាត់ឈឹង ដូច្នេះហើយពលរដ្ឋសំណូមពរ សូមឲ្យកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍ សូមមេត្តាជួយពង្រឹង និងទប់ស្កាត់បទល្មើសដែលកើតមានជាហូហែរនេះផង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១ និងចោមចៅទី២ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់