ភ្នំពេញៈ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ ពុធ១៣រោច ខែ ប.សាឍ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ដោយមានការណែនាំពីលោក វរសេនីយ៍ ទោ ម៉ន វុធី អធិការ នៃ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ និង លោក វរសេនីយ៍ត្រី ទូច ទី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី១ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ករណី( ប៉ុនប៉ងលួច)។
ដំណើររឿង៖ មុនពេលកើតហេតុម៉ោង ៤និង៣០នាទីទៀបភ្លឺ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី១ បានចេញល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសក្នុងភូមិសាស្រ្តរបស់ខ្លួនកុំអោយកើតមានឡើង លុះមកដល់ចំណុចផ្លូវលេខ:៦៨កា ស្ថិតនៅ ភូមិ តាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក៏ប្រទះឃើញជនសង្ស័យចំនួន០៣នាក់បំរុងធ្វើសកម្មភាព ឆ្កឹះសោប្រជាពលរដ្ឋ។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១/ឈ្មោះ ជុំ និត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល សង្កាតស្ទឹងមានជ័យ រាជធានីភ្នំពេញ។
២/ឈ្មោះ សុំ ផាត ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។
៣/ឈ្មោះ ឈុត សុខុម ហៅ លូ អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន ស្នាក់នៅ ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ភារដកហូតរួមមាន៖ ម៉ូតូមួយគ្រឿងម៉ាក សេ១១០ សងកូរ៉េ ស៊ីធីផ្លាស គ្នានស្លាកលេខ:ព្រមទាំងវត្ថុតាង ដែកកែឆ្នៃចុងស្រួចសំរាប់ឆ្កឹះសោម៉ូតូ (កាចក៏ម៉ូតូ)នឹង កូនសោខ្សាលេខ៨ ដែកសសៃលួសសម្រាបឆ្កឹះសោផ្ទះព្រឹមទាំងកង្កាបចំនួន០១ យកមកកាន់ប៉ុស្ដិ៍ដើម្បីសាកសួរនាំតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យចំនួន០៣នាក់ រួមទាំង វត្ថុតាង កំពុងកសាងសុំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងនីតិវិធីបន្ត៕
មតិយោបល់