ព័ត៌មានជាតិ

រថយន្ត​កង​វិស្វកម្ម​ចំនួន​០២​គ្រឿង ​ឆ្លង​ចរន្ត​ភ្លើង​បង្ក​ជា​អគ្គិភ័យកើតឡើង បណ្តាលឲ្យ​ឆាបឆេះរងការខូចខាត​

​បាត់ដំបង:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​០៧​ ខែមករា​ ឆ្នាំ​ ២០២១​ វេលា​ម៉ោង​០២​និង​៣០​នាទី​រំលង​អធ្រាត្រ​ ត្រង់​ចំណុច​វត្ត​ភូមិ​បឹង​ក្រឡ​ ឃុំ​បឹង​ប្រាំ​ ស្រុក​ប​វេ​ល​ មាន​ករណី​អគ្គិ​ភ័យ​ឆេះ​រថយន្ត​របស់​កង​វិស្វកម្ម​ចំនួន​ ០២​គ្រឿង ​។​

​លោក​វរសេនីយ៍ឯក​ សុខ​ សា​រិ​ន​ អធិការ​នគរបាល​ស្រុក​ប​វេ​ល​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ រថយន្ត​កង​វិស្វកម្ម​ដែល​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​ គឺ​រថយន្ត​ទី​០១​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ត្រេ​អ៊ី​ ពាក់​ស្លាក​លេខ​ ខេមរ:ភូមិន្ទ​ 3.9459​ បើកបរ​ដោយ​ឈ្មោះ​ ប៉ុ​ល​ ពន្លឺ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បឹង​ឈូក​ ឃុំ​បឹង​ឈូក​ ស្រុក​កណ្ដៀង​ ខេត្តពោធិ៍សាត់​ (​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង​)​ និង​រថយន្ត​ទី​០២​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ត្រេ​អ៊ី​ ពាក់​ស្លាក​លេខ​ ខេ​មរ​:​ភូមិន្ទ​ 3.2016​ បើកបរ​ដោយ​ឈ្មោះ​ យ៉ា​ន់​ សុផល​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្រករ​ ឃុំ​បឹង​ខ្នា​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ (​ខូចខាត​ផ្នែក​ខាង​ក្បាល​ប្រហែល​ 90%)​ ។​

តាម​ការ​សាកសួរ​ឈ្មោះ​ ប៉ុ​ល​ ពន្លឺ​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ទើបតែ​មក​បើករថយន្ត​បាន​រយ:ពេល​១៥​ថ្ងៃ​តែ​ប៉ុណ្ណោះ​ នៅ​ល្ងាច​មុន​ពេល​កើតហេតុ​ខ្លួន​បាន​យក​រថយន្ត​ទៅ​ឈប់​ចត​ ដាក់​ទន្ទឹម​គ្នា​ជាមួយ​រថយន្ត​ខាងលើ ​ក្នុង​វត្ត​បឹង​ក្រឡ​ ។​ ឆ្លង​តាម​ចម្លើយ​របស់​ឈ្មោះ​ យ៉ា​ន់​ សុផល​ បាន​ឲ្យ​ដឹង​ថា​ យប់​នោះ​ខ្លួន​នៅ​ដេក​ក្នុង​រថយន្ត​ ស្រាប់តែ​ម៉ោង​ប្រហែល​០១​រំលង​អ​ធ្រា​ត្រ​ ខ្លួន​បាន​ធុំក្លិន​ឆ្ងៀម​ខ្សែភ្លើង​ឆេះ​ចេញ​រថយន្ត​ ដែល​ចត​ក្បែរ​និង​រថយន្ត​របស់​ខ្លួន​ ពេល​នោះ​ក៏​បាន​ចុះ​មក​ពិនិត្យ​ឈួ​ល​ពិល​ ព្រមទាំង​បើកទ្វារ​មើល​ក្នុង​រថយន្ត​នោះ​ដែរ​ តែ​ពុំ​មាន​ភ្លើង​ឆេះ​នោះ​ទេ​ (​ការ​ពិនិត្យ​មិន​បាន​ល្អិតល្អន់​ប៉ុន្មាន​នោះ​ទេ​)​ ខ្លួន​ក៏​បាន​ឡើង​ដេក​ក្នុង​រថយន្ត​វិញ ​។​

លុះដល់​ម៉ោង​ប្រហែល​ប្រហែល​០២​និង​៣០​នាទី​ ស្រាប់តែ​មាន​ធុំក្លិន​ឆ្ងៀម​ខ្លាំង​ឡើងៗ​ ខ្លួន​បាន​ចុះ​ពី​រថយន្ត​បានឃើញ​មាន​ហុយផ្សែង​ចេញពី​ក្បាល​រថយន្ត​នោះ​យ៉ាង​ខ្លាំង​ ហើយ​បាន​រត់​មក​ហៅ​អ្នក​បើករថយន្ត​ជាមួយ​គ្នា ​មក​ជួយ​ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​ ០២​គ្រឿង ​។​

​តាម​ការ​សន្និដ្ឋាន​ពី​សមត្ថកិច្ច​ជំនាញ​ បានឲ្យ​ដឹង​ថា​ ការ​ឆេះឆាប​នេះ​គឺ​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្ត​ភ្លើង​ ព្រោះ​រថយន្ត​នេះ​ចាស់​ហើយ​បាន​ត​ខ្សែភ្លើង​រញ៉េរញ៉ៃ​ និង​មិន​បាន​រាយការណ៍ ​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ដោយ​សំអាង​ថា​ មាន​ឡានទឹក​ខ្លួនឯង ​។​ ​បច្ចុប្បន្ន​ រថយន្ត​ឆាបឆេះ​ទាំង​ពីរ​គ្រឿង​កំពុង​រក្សា​ទុក ​នៅ​កន្លែង​កើតហេតុ​រង់ចាំ ​ចំណាត់ការ​បន្ត​តាម​នីតិវិធី ​៕​

មតិយោបល់