(វីយ្យែន)៖ អធិការបតីអូទ្រីស លោក Karl Nehammer បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថាបានធ្វើតេស្តវិជ្ជមាន COVID-19 ហើយលោកអាចឆ្លងជំងឺនេះពី សមាជិកម្នាក់នៃអង្គរក្សរបស់លោកដែលបានឆ្លងជំងឺនេះ។
បើតាមក្រុមមន្ត្រីអូទី្រស លោក Karl Nehammer មិនមានចេញរោគសញ្ញាអ្វីឡើយ និងកំពុងស្នាក់នៅ ដាច់់ដោយឡែកដើម្បីព្យាបាល។ «គ្មានអ្វីដែលគួរឲ្យបារម្ភទេ ហើយខ្ញុំមានសុខភាពល្អធម្មតា និងទៅរកភាពល្អប្រសើរឡើងវិញ»។ នេះជាការបញ្ជាក់របស់លោក Karl Nehammer នៅលើបណ្ដាញ Twitter។
លោក Karl Nehammer ត្រូវបានគេរាយការណ៍ថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 «៣ដូស» រួចទៅហើយ រីឯ ភរិយា និងកូនៗរបស់អធិការបតីរូបនេះ បានធ្វើតេស្តចេញលទ្ធផលអវិជ្ជមាន៕
ប្រភព៖ DW


មតិយោបល់