ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃតាមផ្លូវសាធារណៈ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានភ្លាមៗ

ភ្នំពេញ: នៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ លោកវរសេនីយ៍ឯកម៉នវុធីអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងចុះស្រាវជ្រាវតាមមុខសញ្ញារហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃតាមផ្លូវសាធារណ:។

ជនរងគ្រោះឈ្មោះ ធីម គីមស្រ៊ុន ភេទស្រី អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ម៉ៅ ភារុណ ភេទប្រុស មុខរបរជាងភ្លើង ស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាំងដកហូត៖ ទូរស័ព្ទដៃចំនួន ០១គ្រឿងជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់