ក្រុមហ៊ុន Yahoo ទើបតែប្រកាសឲ្យដឹងថា ថ្មីៗនេះខ្លួនបានទិញក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានឈ្មោះថា SkyPhrase ដែលបង្កើតឡើងដោយសាស្ត្រាចារ្យ Nick Cassimatis និងសិស្សរបស់គាត់ចំនួនពីររូបផ្សេងទៀត ប៉ុន្តែមិនបានបញ្ជាក់តម្លៃនោះទេ។
យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា SkyPhrase មានលក្ខណពិសេស និងអស្ចារ្យត្រង់ថា វាអាចួយឲ្យអ្នកធ្វើការទំនាក់ទំនងជាមួយនឹងវាដោយប្រើប្រាស់នូវភាសាធម្មតា បានគ្រប់ពេល គ្រប់ទីកន្លែង គ្រប់ស្ថានការណ៍។
ជាមួយនឹង SkyPhrase អ្នកប្រើប្រាស់អាចធ្វើការស្វែងរក ទៅលើព័ត៌មានផ្សេងបានលឿន និងឆាប់រហ័ស ប៉ុន្តែបើតាមការបញ្ជាក់ ក្រុមហ៊ុន Yahoo ប្រហែលជាធ្វើកំណែទម្រង់បន្ថែមទៀតដើម្បីឲ្យបច្ចេកវិទ្យាមួយនេះកាន់តែប្រសើរឡើង។
គួរបញ្ជាក់ផងដែរថា សារព័ត៌មាន Tech Crunch បានព្យាករទុកថា ក្រុមហ៊ុន Yahoo នឹងប្រើប្រាស់ SkyPhrase ទៅលើវិស័យកីឡា៕
មតិយោបល់