ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ត្បូងឃ្មុំ: នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៧និង៤០នាទីយប់ លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៨-២០៩ នៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយបានកើតឡើងរវាងម៉ូតូ និងរថយន្ត។

បង្កឡើងដោយម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE-7405 បើកបរដោយឈ្មោះ ស្រី អ៊ឹង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ ក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ពាក់មួក) (ស្លាប់នៅនឹងកន្លែងកើតហេតុ) បានឌុបឈ្មោះ សៅ សំអាន ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា(មិនពាក់មួក)(ស្លាប់នៅនឹងកន្លែងកើតហេតុ) បានបើកបរពីទិសខាងលិចទៅទិសខាងកើត បើកបរក្នុងល្បឿនយ៉ាងលឿន បានបុករថយន្តម៉ាក ឈឺឡុង ពណ៌ស ពាក់ស្លាកលេខ AT21 3-0855 បើកបរដោយឈ្មោះ វង់ ចាន់ទ្រា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងអង្កាម ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (គ្មានរបួស) (ឈប់នៅជាយផ្លូវខាងត្បូង)។ ស្របពេលនោះក៏មានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-9459 បើកបរដោយឈ្មោះ ហ៊ូ អេងឡុង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្រែកណ្ដាល ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (គ្មានរបួស) បើកបរពីទិសខាងលិចទៅទិសខាងកើត ។

មូលហេតុ៖ កត្តាមនុស្ស(ល្បឿន)។

សាកសព ជំនាញបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី វត្ថុតាងម៉ូតូចំនួន០១គ្រឿង និងរថយន្តចំនួន ០២គ្រឿង ជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ។ ឃាត់ខ្លួនអ្នកបើកបររថយន្តចំនួន ០២នាក់ តាមបញ្ជារបស់លោកគង់ រតនា ព្រះរាជាអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ៕

មតិយោបល់