ព័ត៌មានជាតិ

ជិះម៉ូតូអកស៊ើបុកគូទរថយន្តសង្រ្គោះ បណ្តាលឲ្យដួលនិងអូសសុំណាងរបួសស្រាល

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលបើកបរក្នុងទិសដៅស្របទិសគ្នា បណ្ដាលឲ្យវាក់អើ ជិះមកបុកគូទរថយន្តសង្គ្រោះ បណ្ដាលឲ្យដួលនិងអូសម៉ូតូច្រើនម៉ែត្ររងរបួសស្រាល ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០១និង១០ នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តសង្គ្រោះ គ្លីនិកឯកជនមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AR-1887 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ដោយមានរថយន្តកុងទ័រន័រនៅផ្នែកខាងមុខ ក៏បន្ថយល្បឿន ស្របពេលនោះ ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CX-8752 មកពីក្រោយបណ្ដាលវាក់អើបុកគូទរថយន្ត បណ្ដាលឲ្យដួលនិងអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យម៉ូតូឆេះសំណាងម្ចាស់រងរបួសស្រាល និងម៉ូតូប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ទាន់ពេលវេលា ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងគូសវាសយកដាក់ខាង ដើម្បីឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាមួយជំហានសិន ៕

មតិយោបល់