ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីបទល្មើសគ្រឿងញៀន

ព្រៃវែង: យោងតាមផេក GRK News បានឲ្យដឹងថា ដោយមានបទបញ្ជាពី លោក ឧត្តមសេនីយ៍ ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចុះអនុវត្តវិធានញុះញង់បង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចភូមិ០១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ឈ្មោះ ញាណ សុវណ្ណគង្គា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ០១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង, ឈ្មោះ ហួន ហ៊ាប ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិជើងទឹក(ក) សង្កាត់ជើងទឹកក្រុងព្រៃវែង ខេត្តព្រៃវែង, និងឈ្មោះ ហ៊ឹម វ៉ាន់ស៊ី ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានចាប់យកវត្ថុតាងរួមមានម្សៅក្រាមពណ៌ ស ចំនួន ៧៣កញ្ចប់ទម្ងន់ ៤៤,៩៨ក្រាម ទាំងសំបកថង់, ទូរសព្ទដៃ ០៣គ្រឿង, ឧបករណ៍សម្រាប់ជក់ថ្នាំ០២សម្រាប់, កែវជក់ថ្នាំចំនួន១០, ដែកកេះ ០៥, កន្ត្រៃ ០២, ថង់វេចខ្ចប់មួយចំនួន។

បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង បានកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់