ព័ត៌មានជាតិ

ករណីបុករះនៅផ្លូវ៦០ម៉ែត្រ បណ្តាលឲ្យរថយន្តពីរគ្រឿង និងម៉ូតូមួយគ្រឿងរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង១២និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករះ មួយបានកើតឡើង បណ្តាលឲ្យរថយន្តនិងម៉ូតូរងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុខាងលើ បើកបរធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ។ លុះពេលបើកបរធ្វើដំណើរ មកដល់ត្រង់ចំណុចកើតហេតុបានបុករះរថយន្តនិងម៉ូតូ បណ្តាលឲ្យខ្ទាតរងការខូចខាត ។ ករណីនេះមិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នា ក់ធ្ងន់ធ្ងរអ្វីនោះទេ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម បានចុះមកដល់ត្រង់ចំណុចទីតាំងកន្លែង កើតហេតុដើម្បីធ្វើការពិនិត្យ ។ បន្ទាប់ពីពិនិត្យរួច កម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ ឲ្យភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នាបឋម នៅកន្លែងកើតហេតុ ។ បើម្ចាស់ចរចាដោះស្រាយមិនត្រូវគ្នានោះទេ សមត្ថកិច្ចនឹងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយបន្តទៀត ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់