ព័ត៌មានជាតិ

យន្តហោះ​ដឹក​អ្នកដំណើរ តួ​ក​គី ចុះចត​ជា​បន្ទាប់ ក្រោយ​ពេល​ភ្លើង​ឆេះ​ម៉ាស៊ីន​

​យន្តហោះ​ដឹក​អ្នកដំណើរ Airbus A320 របស់​ក្រុមហ៊ុន​អាកាសចរណ៍​តួ​ក​គី ជើងហោះហើរ​ពី​ទីក្រុង Milan ប្រទេស​អ៊ីតាលី ទៅកាន់ ទីក្រុង Istanbul ប្រទេស​តួ​ក​គី បាន​ចុះចត​ជា​បន្ទាប់​នៅ​ក្នុង​អាកាសយានដ្ឋាន Ataturk Airport ក្នុង​ប្រទេស​តួ​ក​គី នៅ​ថ្ងៃ​សៅ​រិ៍នេះ ដោយសារ​មាន​ភ្លើង​ឆេះ​នៅ​ត្រង់​ម៉ាស៊ីន​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ Reuters នៅ​ល្ងាច​ថ្ងៃ​សោ​រិ៍នេះ​។​

​ទូរទស្សន៍​ក្នុងស្រុក​បាន​ដាក់​ផ្សាយ​ដោយ​បង្ហាញ​រូបភាព​ក្រុម​ពន្លត់​អគ្គី​ស​ភ័យ​ត្រៀម​នៅ​កន្លែង​អាកាសយានដ្ឋាន ដើម្បី​ត្រៀម​ពន្លត់ ដោយ​អ្នកដំណើរ​ទាំងអស់​ត្រូវ​បាន​ជម្លៀសចេញ​ដោយ​មាន​សុវត្ថិភាព​។ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Turkish Airlines បាន​ប្រាប់ឲ្យដឹង​ថា អ្នកដំណើ​រទាំង ៩៧​នាក់ មាន​សុវត្ថិភាព មិន​មាន​ផលប៉ះពាល់​ដល់​សុខភាព​ឡើយ ហើយ​ក្រុមហ៊ុន​នឹង​បង្ហាញ​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​ខាងលើ នៅក្រោយពេល​ស៊ើបអង្កេត​រួច​៕

CDbLN5vWAAAoQiZ

មតិយោបល់