ព័ត៌មានជាតិ

ស្លាប់និងរបួស២នាក់ភ្លាមៗករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ធំ

កំពង់ធំ: កាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ថោយផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខផ្ទះឈ្មោះ ស៊ុមភណ្ឌ័ ភូមិត្រពាំងវែង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតទ្បើងរវាង ម៉ូតូ និង ម៉ូតូបណ្តាលឲ្យស្លាប់បុរសម្នាក់ និងរងរបួសធ្ងន់ម្នាក់ ដែលម៉ូតូម៉ាក C.125 សេរី២០១៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1CT-0834 បើកបរដោយឈ្មោះ សុី ម៉ូស្លីម ភេទប្រុស អាយុ ២៧ឆ្នាំ ភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល មុខរបរ-លក់ចង្គ្រានហ្គាស់(របួសធ្ងន់ ) មិនពាក់មួកសុវត្ថិភាព បើកបរក្នុងទិសដៅពីជើងទៅត្បូង ។

ចំណែកភាគីម្ខាងទៀតជិះម៉ូតូម៉ាកC.125 សេរី២០១៣ ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ 1F-208បើកបរ ដោយឈ្មោះ រិន ចិន ភេទ ប្រុស អាយុ ៣២ឆ្នាំមុខរបរ ធ្វើស្រែ រស់នៅភូមិអូសំបួរ ឃុំក្តីដូង ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) ពាក់មួកសុវត្ថិភាពបើកបរក្នុងទិសដៅផ្ទុយគ្នា ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅទីកន្លែងនិងធ្វើកំណត់ហេតុប្រមូលវត្ថុតាងម៉ូតូ០២គ្រឿងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក . អ្នករបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ចំណែកឯសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់