ព័ត៌មានជាតិ

ឃាត់ខ្លួនក្មេងទំនើង០២នាក់ករណីយកដំបងឈើ និងកាំបិតមកវាយកាប់ជនរងគ្រោះម្នាក់រយះក្បាល

សៀមរាប: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ឃាត់ខ្លួនក្មេងទំនើងចំនួន ០២នាក់ ករណីយកដំបងឈើ និង កាំបិតខ្វែវមកវាយនឹងកាប់ទៅលើជនរងគ្រោះម្នាក់ បណ្ដាលឲ្យរងរបួសរយះក្បាល និងហើមបបូមាត់ផ្នែកខាងលើ កាលពីវេលាម៉ោង១៩ និង០០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចជើងភ្នំគូលេន ស្ថិតនៅភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។

មន្ត្រីនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា៖ ១.ឈ្មោះ រ៉ា សម្បត្តិ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ: កសិករ ។ ២.ឈ្មោះ ណន ណុច ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ: កសិករ អ្នកទាំង ២នាក់មានទីលំនៅភូមិអូរមានជ័យ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ចំណែកឯជនរងគ្រោះឈ្មោះ ខើច សុឃាម ភេទប្រុស អាយុ ១៧ឆ្នាំ ។

ប្រភពដដែលបានបន្តថា៖ នៅវេលាម៉ោង១៩ និង០០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះមានគ្នាចំនួន១១ នាក់ ជិះម៉ូតូចំនួន០៦ គ្រឿង បាននាំគ្នាទៅលេងនៅកន្លែងលោតប៉ុង ពេលទៅដល់ជនរងគ្រោះបាននាំគ្នាឈលេងនៅវាលស្រែក្បែផ្លូវ រហូតដល់វេលាម៉ោង២២ និង១០នាទី ស្រាប់តែជនសង្ស័យក្រុមមានគ្នា០៤នាក់ កាន់ដំបងឈើ និង កាំបិតខ្វែវមកវាយនឹងកាប់ទៅលើជនរងគ្រោះឈ្មោះ ខើច សុឃាម ភេទប្រុស អាយុ ១៧ឆ្នាំ បណ្ដាលឲ្យរងរបួសរយះក្បាល និងហើមបបូមាត់ផ្នែកខាងលើ ។

វត្ថុតាងរួមមានរួមមាន៖ ដំបងឈើចំនួន ២ដុំ (ដុំទី១ មានទំហំ ៥cm ប្រវែង ៦៨cm, ដុំទី២ មានទំហំ ៤cm ប្រវែង ៩៧cm) និងកំបិតព្រា១ ប្រវែង ៤៣cm មុខកាត់ ៧cm ។

តាមរយ:កិច្ចសហការណ៍ពីកម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បាននាំខ្លួនភាគីចុងបណ្តឹងចំនួន ០៤នាក់ មកធ្វើការសាកសួរ ដោយចុងបណ្តឹងចំនួន០២នាក់ ក្នុងចំណោម ៤នាក់បានសារភាពថា ខ្លួនជាជនដៃដល់ក្នុងករណីខាងលើ ជនសង្ស័យឈ្មោះ រ៉ា សម្បត្តិ ភេទប្រុស អាយុ ១៩ឆ្នាំ បានសារភាពថា៖ នៅយប់កើតហេតុបក្សពួករបស់ខ្លួនម្នាក់ឈ្មោះ ណន ណុច បានដេញវាយគ្នាជាមួយជនរងគ្រោះទៅទិសខាងកើត នៃកន្លែងលោតប៉ុង ជាទីងងឹត ហើយខ្លួនក៏ទាញដំបងឈើ រត់ដេញតាមពីក្រោយ ដល់ចំណុចប្រឡាយ ក្នុងវាស្រែក៏បានឃើញជនរងគ្រោះឈ្មោះ ខើច សុឃាម ដួលហើយខ្លួនក៏បានវាយទៅលើជនរងគ្រោះបន្ថែម ចំត្រង់ផ្ទៃមុខ ចំនួន ១ដំបង ហើយបន្តរត់ឡើងជិះម៉ូតូគេចខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់