បរទេស៖ កីឡាករគោលដៅរបស់ក្លឹបតោខៀវ Chelsea កីឡាករ Lucas Digne នៅសប្តាហ៍នេះត្រូវបាន The Goal ជឿជាក់ថាបែរជាបានកំពុងធ្វើការចរចាជាមួយនឹងលោក Steven Gerrard ដែលជាគ្រូបង្វឹករបស់ក្លឹប Aston Villa ជំនួសទៅវិញ។
កីឡាករខ្សែការពារស្លាបឆ្វេងរបស់ក្លឹប Everton រូបនេះត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបជាច្រើននៅអង់គ្លេសដូចជា Chelsea, Newcastleនិងចុងក្រោយនេះក៏ Aston Villa ផងដែរ។
បំណងនៃការចង់ចាកចេញរបស់ Digne ត្រូវបានធ្វើឡើងបន្ទាប់ពីកីឡាកររូបនេះបានបង្ហាញការមិនសប្បាយចិត្តឡើយជាមួយនឹងគ្រូបង្វឹកក្លឹប Everton លោក RafaelBenitez ដែលមកដល់ពេលនេះនៅតែចិញ្ចឹមចិត្តចង់បានកីឡាករ Emerson ដែលកំពុងលេងខ្វីជើងឲ្យ Lyon នៅឡើយនោះត្រឡប់មកកាន់ទឹកដី Toffees វិញជំនួសតំណែងរបស់គាត់៕
មតិយោបល់