ព័ត៌មានជាតិ

ដំណឹងគួរប្រុងប្រយ័ត្ន! ក្របី១ក្បាលជល់វ័ធម្ចាស់ឯង និងពលរដ្ឋក្នុងភូមិ ពេលនេះបោលចូលព្រៃបាត់ហើយ សូមសមត្ថកិច្ចជួយអន្តរាគមន៍

កំពង់ស្ពឺ: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅស្រុកភ្នំស្រួច ឃុំដំបូករូង មានករណីសត្វក្របី មួយក្បាលរត់ដេញវ័ត្ដប្រជាពលរដ្ឋ នៅក្នុងភូមិដំណាក់ត្រាច វេលាម៉ោង ៦និង៣០នាទីព្រឹកថៃ្ងទី១៥ ខែមករា ឆ្នាំ២០២១ នេះ ។

តាមការបញ្ជាក់ ពីម្ចាស់សត្វក្របីឈ្មោះ ផូ លាង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់ថា កាលពីថៃ្ងទី១០ ខែមករា ឆ្នាំ២០២១ គាត់បានទិញក្របីឈ្មោល ០១ក្បាល ពីខេត្ដកោះកុង ដើម្បីយកមកចិញ្ចឹម ប៉ុន្ដែ ពេលដឹកមកដល់ផ្ទះបាន៤ថៃ្ង ស្រាប់តែក្របីនេះ មានសភាពកាចសាហាវដេញជល់ដេញវ័ធគេឯង ប្រជាពលរដ្ឋក្នុងភូមិពិសេសគាត់ជា
ម្ចាស់ដែលបានដាក់ស្មៅឲ្យវា ក៏ត្រូវវាជល់ផងដែរ ។

បច្ចុប្បន្ន ក្របី មួយក្បាលនេះវាបានបោលចូលព្រៃខាងក្រោយភូមិ និងសំណូមពរ ដល់សមត្ថកិច្ចមេត្ដាជួយអន្ដរាគមន៍បន្ទាន់ ពិសេសជំនាញសត្វព្រៃ ជួយចាប់និងអាចឈានទៅសម្លាប់ក្នុងករណីមិនអាចគ្រប់គ្រងបាន ព្រោះក្របីមួយក្បាលនេះអាចបង្កហានិភ័យដល់សុវត្ថិភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខាងលើ៕

មតិយោបល់