ព័ត៌មានជាតិ

កម្លាំង​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​ ឃាត់ខ្លួន​បុរស​ម្នាក់​ ករណី​រំលោភ​សេពសន្ថវៈ​

ព្រះវិហារៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រោម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ សួ​ស​ សុខ​ដា​រ៉ា​ ស្នងការ​នគរបាល​ខេត្តព្រះវិហារ​ កម្លាំង​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​ តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុះ​ផ្ទះ​ជន​រង​គ្រោះ​ ស្ថិ​ន​នៅ​ភូមិ​សម្បូរ​ ឃុំ​ស្រ​យ៉ង់​ ស្រុក​គូលែន​ ខេត្តព្រះវិហារ​ ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ប្រហែល​ ១៦​និង​៣០​នាទី​ ។​

​ជនសង្ស័យ​ឈ្មោះ​ ហ៊ី​ម​ ធី​ម​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​កសិករ​ (​ត្រូវជា​ឪពុកចុង​ក្មេង​ស្រី​រង​គ្រោះ​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០២២​ ។​ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ហ​.​ហ​ អាយុ​០៦​ឆ្នាំ​ កំពុង​សិក្សា​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

មតិយោបល់