កាំពីជាឈ្មោះភូមិមួយដែលមានទីតាំងខាងកើតច្រាំងទន្លេមេគង្គ ១៥គីឡូម៉ែត្រខាងជើងក្រុងក្រចេះតាមផ្លូវជាតិលេខ៧។
កាំពីជាកន្លែងល្អបំផុតរបស់ប្រទេសកម្ពុជាដើម្បីទស្សនាផ្សោត ទន្លេមេគង្គដ៏កម្រ។ អន្លង់ផ្សោតកាំពីជាអន្លង់ដែលមានផ្សោតរស់នៅច្រើនជាងគេបំផុត ក្នុងទន្លេមេគង្គដែលមានផ្សោតប្រហែល២០ក្បាល។ តំបន់ផ្សោតកាំពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្ដរជាតិ និងក្នុងស្រុក សម្រាប់អ្នកស្រាវជ្រាវវិទ្យាសាស្ត្រសិក្សាអំពីផ្សោតទន្លេមេគង្គ ជាថនិកសត្វទឹកសាបកម្របំផុតនៅក្នុងពិភពលោក។
រមណីយដ្ឋាន កាំពី
កាំពីជាកន្លែងដ៏គួរអោយទាក់ទាញបែបធម្មជាតិដែលមានទីតាំងតាម បណ្ដោយទន្លេមេគង្គ ចម្ងាយ១៦គីឡូម៉ែត្រពីក្រុងក្រចេះ និង១គីឡូម៉ែត្រខាងជើងអន្លង់ផ្សោតកាំពី។ កាំពីជាប្រជុំកោះតូចមួយដែលមានដីខ្សាច់ស្រស់ស្អាត និងស្ទឹងដែលភ្ញៀវទេសចរអាចមុជទឹក និងហែលលេងមុនពេលពិសាអាហារពិកនិកក្នុងខ្ចុសដែលធ្វើជាជួរតាម បណ្ដោយស្ទឹង។ កាំពីជាកន្លែងដ៏ទាក់ទាញប្រចាំរដូវ ហើយភ្ញៀវទេសចរអាចទៅទស្សនាបានតែក្នុងរដូវប្រាំងចាប់ពីខែមករាដល់ ខែឧសភា៕
មតិយោបល់