ព័ត៌មានជាតិ

Update: ស្គាល់អត្តសញ្ញាណសាកសព ដែលអណ្តែតទឹក ហើមស្អុយហើយ

ភ្នំពេញៈ សាកសពបុរស ដែលអណ្តែតទឹក មានសភាពហើមស្អុយ នឹងមានចាក់សោរច្រវ៉ាក់ជាប់ជើងទាំង ២នោះ ដែលត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញនៅទន្លេសាប កាលពីព្រឹកថ្ងៃទី១៩ ខែសីហា វេលាម៉ោង ៧និង៣០នាទី នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយ ចង្វារនោះ ឥឡូវត្រូវបានស្គាល់ អត្តសញ្ញាណហើយ ដោយមានម្តាយ និងបងប្អូនមកបញ្ជាក់ពី អត្តសញ្ញាណនៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២០ ខែសីហានេះ ។

ប្រភពព័ត៌មានពីស្ត្រីឈ្មោះ ញេប ថាវរី អាយុជាង ៤០ឆ្នាំ ដែលរស់នៅ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឲ្យដឹងថា កូនប្រុស របស់គាត់ដែល ស្លាប់អណ្តែតទឹក នោះគឺមានឈ្មោះ សយ ភារម្យ អាយុ ២៧ឆ្នាំ ស្នាក់នៅជាមួយគាត់ ជាមនុស្សវិកលចិក ហើយញៀនថ្នាំទៀតផង ដែលបានបាត់ចេញពីផ្ទះរយៈពេល ៣ថ្ងៃមកហើយ ដោយមានយកច្រវ៉ាក់ និងកូនសោរសម្រាប់ ចាក់ម៉ូតូទៅជាមួយ បើទោះបីគាត់និងសាច់ញាតិ ខំដើររកយ៉ាងណា ក៏រកមិនឃើញ ។

ស្ត្រីដែលជាម្តាយ បានបន្តទៀតថា គាត់បានដឹងព័ត៌មាននេះ តាមរយៈហ្វេសបុក និងសារព័ត៌មានកាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ រួចព្រឹកឡើងគាត់ក៏មកទាក់ទង នៅអធិការដ្ឋាន នគរបាលខណ្ឌតែម្តង ។

គួររំលឹកទៀតថា សពបុរសម្នាក់ ដែលមានជាប់ខ្នោះជើង ត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញ បង្កការភ្ញាក់ផ្អើលនេះ រួចក៏បានរាយការណ៍ មកសមត្ថកិច្ច ចុះមកពិនិត្យកាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា សពនោះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្ដែតទឹក ទាំងជើងជាប់ច្រវ៉ាក់ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ដែលនៅត្រង់ចំណុច ច្រាំងទន្លេសាបត្រើយខាងកើត ស្ថិតក្នុងក្រុម១ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សាកសពនោះ មានស្លៀកខោខូវប៊យ ពាក់អាវយឺតដៃខ្លីពណ៌លឿង អាយុ២៧ឆ្នាំ ហើយត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញ រួចរាយការណ៍ មកសមត្ថកិច្ច ចុះមកស្រង់ចេញពីទឹកយកទៅធ្វើ កោសល្យវិច័យ នៅវត្តព្រែកតាគង់ ហើយសាកសពនេះ អាចត្រូវឃាតកសម្លាប់ រួចយកមកបោះចូលទឹករយៈពេល ២ថ្ងៃមកហើយ ។

បន្ទាប់ពីសមត្ថកិច្ចបច្ចេកទេសពិនិត្យ និងធ្វើកោសល្យវិច្ច័យរួច មកបានបញ្ជាក់ថា សាកសពបុរសរងគ្រោះ ខាងលើគឺស្លាប់ដោយសារតែ ចាប់ចងដាក់ច្រវ៉ាក់ ហើយវាយទម្លាក់ទន្លេ ។

បច្ចុប្បន្នសាកសព បុរសខាងលើ ត្រូវបានសមត្ថកិច្ចយកទៅដំកល់ទុក នៅក្នុងវត្ត មង្គលស្ថាវ័ន្ន ហៅវត្តព្រែកតាគង់ ដើម្បីធ្វើការ បូជាទៅ តាមប្រពៃណី ៕

https://www.youtube.com/watch?v=6M_tqfx80j8

Feature Images_001 photo_2016-08-19_14-48-56 photo_2016-08-19_14-48-52 photo_2016-08-19_14-48-50 photo_2016-08-19_14-48-48 photo_2016-08-19_14-48-46 photo_2016-08-19_14-48-44 photo_2016-08-19_14-48-43 photo_2016-08-19_14-48-36 photo_2016-08-19_14-48-35 photo_2016-08-19_14-48-38 photo_2016-08-19_14-48-40

មតិយោបល់