កំពង់ចាមៈ លោកប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ បានប្រាប់Post News ថា មានករណីស្ត្រីម្នាក់ផឹកថ្នាំពុលសម្លាប់ខ្លួន តែត្រូវបានប្តីនិងក្រុមគ្រួសារជួយសង្គ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ ក្រោយពីនាងត្រូវបានពូធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ ហើយត្រូវប្តីតាមទាន់បែរជាស្តីបន្ទោស និងគំរាមប្រើហិង្សារមកលើនាងបន្ថែមទៀត ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចទួលស្រឡៅ ក្នុងភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ស្ត្រីខាងលើមានវ័យ៣២ឆ្នាំ ។ ចំណែកប្តីមានអាយុ៣៧ឆ្នាំ ។ រីឯជនសង្ស័យជាពូ មានឈ្មោះ ព្រុំ កុសល់ ភេទប្រុស អាយុ៥៦ឆ្នាំ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ បន្តតាមរកមុខសញ្ញាជនសង្ស័យយកមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕
មតិយោបល់