ផ្ទះ ព័ត៌មានជាតិ ឃាត់ខ្លួនបុរស...

ឃាត់ខ្លួនបុរសម្នាក់ ករណីយកកាំបិតផ្គាក់កាប់ គំរបក្បាលរថយន្ត និង ដុំថ្មគប់ដំបូលផ្ទះអ្នកដទៃ

0

ភំ្នពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនញៀនថ្នាំម្នាក់ ត្រូវបានម្ចាស់ផ្ទះចាប់បញ្ជូនមកឲ្យសមត្ថកិច្ច បន្ទាប់ពីបានយកកាំបិតផ្គាក់កាប់ដាច់ គម្របក្បាលរថយន្ត និងដុំថ្មគប់ដំបូលផ្ទះ កាលពីវេលាម៉ោង៨និង០០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅផ្ទះគ្មានលេខ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ។

តាមរបាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី ជនរងគ្រោះទុករថយន្តម៉ាក Lexus ៤០០H ពណ៌ស ផ្លាកលេខ ភ្នំពេញ ២AO-២៤៩៦ នៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជាមនុស្សញៀនថ្នាំ បានយកកាំបិតផ្គាក់កាប់ដាច់គម្របក្បាលរថយន្ត ជនរងគ្រោះ រួចគេចខ្លួន។ លុះដល់ថ្ងៃទី ០៦-០៩-២០២០ វេលាម៉ោង៨និង០០នាទី ជនសង្ស័យ យកដុំថ្មគប់ដំបូលផ្ទះជនរងគ្រោះធ្លុះ២កន្លែងទៀត ក៏ត្រូវបានជនរងគ្រោះឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចចាត់ការ តាមច្បាប់ (ជនសង្ស័យប្រើប្រាស់គ្រឿងញៀន)។

ជនរងគ្រោះឈ្មោះ សេ គឹមវ៉ាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងឈើ ស្នាក់នៅផ្ទះកើតហេតុ។

ជនសង្ស័យឈ្មោះ ហង្ស សុខ គុណា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក១ សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ៕

មតិយោបល់