ព័ត៌មានជាតិ

ឃាត់ខ្លួនក្មេងទំនើង១ក្រុមមានគ្នា៤នាក់ ករណីផលិតអាវុធសម្រាប់ប្រហារ

ក្រចេះ: ក្មេងទំនើង១ក្រុមមានគ្នា៤នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ ចាប់ឃាត់ខ្លួននៅថ្ងៃទី០៨ ខែវិច្ឆិកា ពាក់ព័ន្ធនិងករណីបទ ផលិត ឬធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារ ផ្សេងទៀត កាលពីថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ជន១ក្រុមខាងលើ បានយកកាំបិតផា្គក់ចំនួន០២ដើម ដាក់តាមខ្លួន និងធ្វើសកម្មភាពយកកាំបិតផ្គាក់អូស តាមផ្លូវថ្នល់ គំរាមទៅលើក្មេងស្ទាវ១ក្រុមទៀត ដែលធ្លាប់មានទំនាស់ជាមួយគ្នា ហើយយារកាំបិតគំរាមរកកាប់ថែមទៀត បង្កអនាធិបតេយ្យនៅតំបន់ទីប្រជុំជន ចំណុចតូបលក់ម្ជូរ ស្ថិតភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។

បច្ចុប្បន្នជនសង្ស័យទាំង០៤ និងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់