កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទី មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ០៣ខ្នង ត្រង់ចំណុចមាត់ទឹកស្មាច់ង៉ាមស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
ក្នុងហេតុការណ៍នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ សហការជាមួយកម្លាំងអគ្គិភ័យខេត្ត និងអាជ្ញាធរភូមិសង្កាត់ បានពន្លត់និងទប់ស្កាត់មិនឲ្យឆេះរាលដាលទៅផ្ទះដទៃទៀត ។
ករណីនេះធ្វើឲ្យខូចខាតផ្ទះចំនួន៣ខ្នង ៖ -ផ្ទះទី១ ទំហំទទឹង៤.៨ម៉ែត្រ×បណ្តោយ១៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស៊ីប្រូ ឆេះខូចខាតផ្នែកខាងក្រោយ(ផ្ទះបាយ) និងអីវ៉ាន់លក់ដូរចាប់ហ៊ួយមួយចំនួន មានឈ្មោះ សុខ សារឿន ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរមន្ត្រីកងរាជអាវុធហត្ថខេត្ត និងប្រពន្ធឈ្មោះ ចាន់ បុប្ជា ភេទស្រី អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ។
-ផ្ទះទី២ ទំហំ៥ម៉ែត្រ×បណ្តោយ១៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ធ្វើឲ្យខូចខាតអស់ស័ង្កសី២០សន្លឹក ជាកម្មសិទ្ធិរបស់ឈ្មោះ គា យ៉ាង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរនេសាទ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ ។
-ផ្ទះទី៣ ទំហំ៦ម៉ែត្រ×បណ្តោយ១៤ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ធ្វើឱ្យខូចខាតស័ង្កសី៣៣សន្លឹក អស់ជញ្ជាំងមួយចំហៀង និងសម្ភារៈមួយចំនួន កម្មសិទ្ធិរបស់ឈ្មោះស៊ុំ ឆាយ ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរនេសាទ ទីលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់ស្មាច់មានជ័យ ។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន០២គ្រឿង ៕
មតិយោបល់