ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះរថយន្តសាំយ៉ុងមួយគ្រឿង ស្ទើរតែខ្ទេចទាំងស្រុង នៅផ្លូវវេងស្រេង

ភ្នំពេញ: ករណីអគ្គិភ័យឆាបឆេះរថយន្តសាំយ៉ុងមួយគ្រឿង យ៉ាងសន្ធោសន្ធៅ គ្មានសល់ខណ:ឈប់ចតមួយសន្ទុះ ក៏ផ្ទុះចេញឡើងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២១ នៅខាងលិចសួនវឌ្ឍន: តាមបណ្តោយមហាវិថីចោមចៅ (វេងស្រេង) ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2S 4818 ធ្វើដំណើរតាមបណ្តោយមហាវិថីចោមចៅ ក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុក៏បានឈប់ដាក់អីវ៉ាន់ មួយសន្ទុះក្រោយមក ស្រាប់តែឆ្លងចរន្តអគ្គិសនីឆេះ យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ យកបំពុងពន្លត់អគ្គិភ័យជាច្រើនបំពង់មកពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងផងដែរ មកអន្តរាគមន៍ អគ្គិភ័យក៏រលត់ទៅវិញ ដោយឡែករថយន្តត្រូវបានអគ្គិភ័យ លេបត្របាក់សល់តែគ្រឿងឆ្អឹង សំណាងមិនមានមនុស្សរងរបួស ។

ក្រោយកើតហេតុដោយសារតែរថយន្តខាងលើមិនមានប៉ះពាល់ដល់អ្នកផ្សេង សមត្ថកិច្ចប្រគល់ជូនទៅម្ចាស់វិញ ៕

មតិយោបល់