ព័ត៌មានជាតិ

នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង័្សយម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

បាត់ដំបង: កាលពីថ្ងៃ អង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៩និង ៣០នាទី នៅសង្កាត់អូរចារ ក្រុងបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទាវ សុផាន ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពាក់ព័ន្ធករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ប្រើកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ឌី ចាន់វុទ្ធី ភេទប្រុស អាយុ ៤២ឆ្នាំ ស្ថិតនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងដកហូតបាន កាំបិតជាមធ្យោបាយធ្វើសកម្មភាពនេះផង ។

សូមជម្រាបជូនថា នៅថ្ងៃកើតហេតុខាងលើ នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស មួយបានកើតឡើងដែលករណីនេះ បង្កដោយជនសង័្សយខាងលើ ខឹងចំពោះជនរងគ្រោះថាបានចាក់ទឹកថ្នាំ ដែលខ្លួនទុកឱ្យមាន់ផឹករាល់ថ្ងៃនោះចោល ទើបជាហេតុនាំឱ្យជនសង័្សយខឹង ហើយ បានយកកាំបិតកាប់ទៅលើជនរងគ្រោះ ជាច្រើនកាំបិតនៅលើក្បាល និងដៃបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ និងត្រូវបានក្រុមគ្រួ សារនាំយកទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ។

នៅពេលនេះនគរបាលក្រុងបាត់ដំបង បានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយ និងវត្ថុតាងមកកាន់ការិយាល័យជំនាញ អនុវត្តតាមផ្លូវច្បាប់ ៕

មតិយោបល់