កំពង់ឆ្នាំងៈយោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថានៅយប់ថ្ងៃអង្គារទី១១ ខែមករា ឆ្នាំ២០២២ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានចុះត្រួតពិនិត្យរថយន្តដែលបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស។
ជាលទ្ធផលកម្លាំងបានត្រួតពិនិត្យបានរថយន្តចំនួន១២គ្រឿងក្នុងនោះមានរថយន្តធុនធ្ងន់ចំនួន១០គ្រឿងរថយន្តធុនស្រាលចំនួន០២គ្រឿងបានដោះភ្លើងដែលខុសលក្ខណៈបច្ចេកទេសយកមករក្សាទុកនិងធ្វើកិច្ចសន្សាអប់រំអ្នកបើកបររថយន្តឲ្យបញ្ឈប់សកម្មភាពបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេសបន្តតទៀត៕
មតិយោបល់