ព័ត៌មានជាតិ

នាយករង​វិទ្យាល័យ​កូរ៉េខាងត្បូង​ក្នុង​គ្រោះមហន្តរាយ​លិច​នាវា​ដឹក​សិស្ស​ចងក​ធ្វើអត្តឃាត​

កូរ៉េ​៖​នាយករង​នៃ​វិទ្យាល័យ​ដែល​សិស្ស​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​លិច​នាវា​ដឹក​សិស្ស​កូរ៉េខាងត្បូង បាន​ធ្វើអត្តឃាត​ដោយ​ចង​ក​សម្លាប់​ខ្លួន​ឯង​នៅ​ខាងក្រៅ​កន្លែង​ហាត់ប្រាណ​មួយ ដែល​ជា​កន្លែង​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​ស្នាក់នៅ និង​ប្រមូលផ្ដុំ​គ្នា​។​

​ប៉ូលិស​បាន​និយាយថា លោក Kang Min-Gyu វ័យ ៥២ បាន​បាត់​ខ្លួន កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​បាន​ប្រទះ​ឃើញ​ចងក​សម្លាប់ខ្លួន​នៅលើ​ដើមឈើ​មួយ​កន្លែង​ខាងក្រៅ​អគារ​ហាត់ប្រាណ​មួយ​។ ប៉ូលិស​បាន​បញ្ជាក់ថា ដំណឹង​បាត់​ខ្លួន​របស់​នាយករង​ម្នាក់នេះ ត្រូវបាន​រាយការណ៍​ដោយ​គ្រូបង្រៀន​ម្នាក់​ថា លោក Kang Min-Gyu បាន​បាត់​ខ្លួន បន្ទាប់ពី​គាត់​ត្រូវបាន​គេ​ជួយសង្គ្រោះ​។​

​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ចង​ក​សម្លាប់​របស់​នាយករង​នេះ​នោះ​ទេ ព្រោះថា​លោក Kang Min-Gyu មិន​បាន​បន្សល់ទុក​នូវ​ស្នាក​ស្នាម​អ្វី​ទាំងអស់ ប៉ុន្តែ​បើ​តាម​ការសន្និដ្ឋាន​ជា​ជំហាន​ដំបូង គឺ​ដោយសារតែ​លោក​ត្រូវបាន​គេ​ជួយ​សង្គ្រោះ​ឲ្យ​រស់រានមានជីវិត ចំណែក​អ្នក​ផ្សេង​ទៀត​បាន​ស្លាប់ ដែល​ជា​ហេតុ​ធ្វើឲ្យ​លោក​អន់ចិត្ត និង​មូលហេតុ​មួយទៀត​គឺ​ដោយសារតែ​ឃើញ​អាណាព្យាបាល​របស់​សិស្ស​ទុក្ខសោក​យ៉ាងខ្លាំង ដូច្នេះ​លោក​ក៏​សម្រេចចិត្ត​សម្លាប់​ខ្លួនឯង​តែ​ម្ដង​៕​
2014-04-19_102752
2014-04-19_102803

មតិយោបល់