ព័ត៌មានជាតិ

បុរសម្នាក់ផឹកស្រាស្រវឹងចុះលេងទឹកប្រឡាយ បណ្ដាលឲ្យលង់ស្លាប់ផ្អើលសមត្ថកិច្ចចុះរាវកន្លះម៉ោងទើបឃើញ

បន្ទាយមានជ័យ: នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ បុរសម្នាក់បានលង់ទឹកស្លាប់ ខណ:ស្រវឹងស្រា ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលដល់កងកម្លាំងនគរ បាលបានចុះរាវរក ប្រមាណជាកន្លះម៉ោងទើបរកមនុស្សឃើញ ចំណុចផ្លូវលំពីសង្កាត់ភ្នៀត ទៅផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិអ្នកតា សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះឈ្មោះ យ៉ាន់ យឿត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាស្រវឹង ហើយចុះទៅលេងទឹកប្រឡាយ ដែលកំពុងឡើងខ្លាំងលិចវាល ហើយជាកន្លែងផ្លូវដាច់មានទឹកហូរ ទើបបណ្តាលឲ្យលង់ទឹក។ ក្រោយកើតហេតុកងកម្លាំងនគរបាល និងប្រជាពលរដ្ឋ នៅទីនោះបាននាំគ្នាចុះជួយរាវរកប្រហែលជាកន្លះទើបរកឃើញ រួចបានដឹកយកមកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ តែជាអកុសលមកដល់មន្ទីរពេទ្យ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ បន្ទាប់មកក៏សពជនរងគ្រោះជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់