ព័ត៌មានជាតិ

យុវជនចំនួន០២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបដៃជនរងគ្រោះ

កំពង់ស្ពឺ: ក្រោមបញ្ជាដឹកនាំ ដ៏ម៉ឺងម៉ាត់ពីសំណាក់ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំង នគរបាលនៃអធិការដ្ឋាននគរស្រុកឧដុង្គ ដឹកនាំដោយលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការស្រុក បានបើកប្រតិបត្ដិការ បង្រ្កាបក្រុមចោរឆក់បាន០២នាក់ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី នៅចំ ណុចភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ៖

១-ឈ្មោះ ហេង សុខមាន ភេទប្រុស អាយុ១៧ ឆ្នាំ នៅភូមិដំណាក់ព្រីង ឃុំព្រះស្រែស្រុកឧដុង្គ ។
២-ឈ្មោះ អឿន ថាច់ផៃ ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិប្រវឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ ។
ចំណែកជនរងគ្រោះ រស់នៅភូមិព្រៃច្រាបលិច ឃុំវាលពង់ និងភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ។

សម្ភារ: ថវិកាដែលបានដកហូតរួមមាន៖ ម៉ូតូ០១គ្រឿងស្លាកលេខ 1AE-4214 កណ្តាល របស់ជនល្មើសប្រាក់ដុល្លារចំនួន600 ដុ ល្លារ ប្រាក់រៀលចំនួន១00.000រៀល និងលោហ: ពណ៌ទង់ដែង១ខ្សែទំងន់៣ជី (ខ្សែដៃ) របស់ជនរងគ្រោះ ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយនឹងវត្ថុតាងមធ្យោបាយធ្វើសកម្មភាព ត្រូវបានឃាត់បញ្ជូនមកអធិការ ដ្ឋា ននគរបាលស្រុកឧដុង្គធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីបន្ដនីតិវិធី ៕

មតិយោបល់