ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួ​ន ពាក់ព័ន្ធករណីលួចកាបូបលុយ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃ១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៨ និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមនោរម្យ បានសហការជាមួយផ្នែកជំនាញយុត្តិធម៌ របស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច (កាបូបលុយ) ស្ថិតនៅចំណុចក្នុងផ្ទះលេខ ៤៥E2 ផ្លូវ១៣៤ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌ៧មករា​ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ចិន្តា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបិតតែមម៉ូតូ មានទីលំនៅផ្ទះ៣៥E3 ផ្លូវ១០៧ ភូមិ១ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា ។ ក្រោយសមត្ថកិច្ចឃាត់ខ្លួន បានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន បញ្ជាក់ជាលទ្ធផលឃើញថា (វិជ្ជមាន) ។ ក្រុមគ្រូពេទ្យបានមកយកសំណាកជំងឺកូវីដ-១៩ បញ្ជាក់ជាលទ្ធផលឃើញថា (អវិជ្ជមាន) ។

ជនរងគ្រោះឈ្មោះ ស៊ីម ពៅស្រី អាយុ៤២ ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកលក់កាបូប មានទីលំនៅផ្ទះលេខ៤៥E2 ផ្លូវ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។

វត្ថុតាងដកហូតរួមមាន៖ កាបូបចំនួន០១ និងប្រាក់ចំនួន៦៦០ដុល្លារ ។
-ចំពោះកាបូបចំនួន១ និងប្រាក់៦៦០ដុល្លារ សមត្ថកិច្ចបានប្រគល់អោយជនរងគ្រោះវិញ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់