ព័ត៌មានជាតិ

ជនសង្ស័យចំនួន០៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល:​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទីករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិតាខ្មៅ០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (អគារវប្បធម៌) ។

ជនសង្ស័យចំនួន០៣នាក់៖ ១-ឈ្មោះ តូច-លក្ខិណា ហៅលាក់ ភេទស្រី អាយុ៤១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិតាខ្មៅ០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ២-ឈ្មោះ ជា-សុភ័ក្រ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិតាខ្មៅ០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត​កណ្តាល ។ មុខរបរកម្មករសំណង់ត្រូវជាប្តី (ឃាត់ខ្លួន) ។ ៣-ឈ្មោះ ជា សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាខ្មៅ០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកសំណង់ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់រួមមាន៖ -ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៩កញ្ចប់តូច០៨ធំល្មម០១ ។ -ទូរស័ព្ទដៃ០១គ្រឿងម៉ាក NOKIA អិនចុចពិលពណ៌ខ្មៅ ។ -ប្រាក់រៀល២៧៥០០រៀល (ពីម៉ឺនប្រាំពីរពាន់ប្រាំរយរៀល) ។ -ប្រាក់បាត២០បាត ។

មុនពេលកើតហេតុមានប្រជាពលរដ្ឋល្អ បានរាយការណ៍ជូនលោកមេបុស្តិ៍ថា នៅបន្ទប់ជួលគ្មានលេខ ក្នុងអគារវប្បធម៌ ភូមិតាខ្មៅ០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានការជួញដូរថ្នាំញៀន ។ លោកមេប៉ុស្តិ៍បានដឹកនាំកម្លាំង ចុះដល់កន្លែងទីតាំងបន្ទប់ជួលនោះភ្លាម ហើយបានហៅម្ចាស់បន្ទប់ឲ្យបើកទ្វារ នៅពេលម្ចាស់បន្ទប់បើកទ្វារ កម្លាំងបានឃើញម្សៅក្រាមសថ្លាចំនួន០៨កញ្ចប់តូច ដែលជនសង្ស័យបានយកទៅទម្លាក់ចូលទៅក្នុងចានបង្គន់ រួចសមត្ថកិច្ចបានឆែកខោអាវ ដែលព្យួនៅក្នុងបន្ទប់ឃើញម្សៅក្រាមសថ្លា ចំនួន០១កញ្ចប់ធំល្មមដាក់លាក់ ទុកនៅក្នុងហោប៉ៅរ៉ូបបន្ថែមទៀត ។

លោកមេប៉ុស្តិ៍បានរាយការណ៍ ជូនលោកអធិការនាំជនសង្ស័យ រួមនឹងវត្ថុតាងយកមកផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសួរនាំនិងកសាងសំណុំរឿង ចាត់កាតាមនីតិវិធី ៕

មតិយោបល់