ព័ត៌មានជាតិ

Man UTD ចូលហ្វឹកហាត់វិញទាំងដែលលោក Rangnick កំពុងមានបញ្ហាវីសា

បរទេស៖ កីឡាករល្បីៗរបស់ក្លឹបបិសាចក្រហម Man UTD បានវិលត្រឡប់មកកាន់ទីលានហ្វឹកហាត់វិញហើយបន្ទាប់ពីការប្រកួតដ៏តានតឹងរបស់គេកាលពីចុងសប្តាហ៍កន្លងមកស្មើជាមួយនឹងតោខៀវ Chelsea ។

ការវិលត្រឡប់កាលពីថ្ងៃអង្គារម្សិលមិញនេះគឺដើម្បីត្រៀមខ្លួនក្រោមវត្តមាននៃគ្រូបង្វឹកថ្មីលោក Ralf Rangnick ផងនិងដើម្បីត្រៀមខ្លួនប៉ះនឹងក្រុមខ្លាំងកាំភ្លើងធំ Arsenal ផងនាយប់ថ្ងៃព្រហស្បតិ៍ស្អែក។

ទោះបីជាយ៉ាងណាក្តីការហ្វឹកហាត់និងការប្រកួតយប់ស្អែកនេះគឺនៅមិនទាន់មានវត្តមានរបស់លោក Rangnick នៅឡើយទេដោយសារតែបញ្ហាវិសាដែលត្រូវដោះស្រាយ។

នេះមានន័យថាវាគឺជាការប្រកួតដែលនឹងស្ថិតនៅក្រោមការដឹកនាំរបស់លោក Carrick ជាបណ្តោះអាសន្នលើកទី៣ខណៈដែល២ប្រកួតមកហើយMan UTD ឈ្នះមួយលើកស្មើមួយលើក៕

មតិយោបល់