ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ជាសិស្ស ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីរួមភេទអនីតិជនក្រោមអាយុ១៥ឆ្នាំ

ភ្នំពេញ: ជនសង្ស័យម្នាក់ជាសិស្ស ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីរួមភេទជាមួយនឹងអនីតិជន មានអាយុ ក្រោម ១៥ ឆ្នាំ ទីតាំងកន្លែងកើតហេតុ នៅត្រង់ចំណុចផ្ទះសំណាក់ជ័យមង្គល ផ្លូវលំ ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

១-ជនសង្ស័យឈ្មោះ នី វណ្ណាត់ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិជើងឯក សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរសិស្ស ។ ជនរងគ្រោះឈ្មោះ ឡេង បារីតា ភេទស្រី អាយុ១៤ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥B ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស ។

ហេតុការណ៍៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី ជនសង្ស័យឈ្មោះ នី វណ្ណាត់ ភេទប្រុស អាយុ១៨ ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកC125 ពណ៌ខ្មៅ ទៅឌុបជនរងគ្រោះឈ្មោះ ឡ.ប.ត ភេទស្រី អាយុ១៤ ឆ្នាំ ចេញពីផ្ទះលេខ ៥B ផ្លូវ ៣៦ ភូមិ ឫស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទៅដេកនៅផ្ទះសំណាក់ជ័យមង្គល ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និងបានរួមភេទជាមួយគ្នាបានសម្រេចចំនួន០១លើក ។

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២១និង០០នាទី ឈ្មោះ ផុន ភារុណ ភេទស្រីជាម្តាយរបស់ជនរងគ្រោះ បានទៅយកជនរងគ្រោះឈ្មោះខាងលើ ត្រឡប់មកផ្ទះវិញ រួចបាននាំជនរងគ្រោះ មកដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ហើយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី ឈ្មោះ ផុន ភារុណ បាននាំខ្លួនជនសង្ស័យឈ្មោះ នី វណ្ណាត់ ប្រគល់ឲ្យសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីចាត់ការតាមនីតិវិធីតែម្តង ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ នី វណ្ណាត់ ភេទប្រុស អាយុ១៨ឆ្នាំ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់ ៕

មតិយោបល់