ព័ត៌មានជាតិ

រថយន្តឡិចស៊ីសមួយគ្រឿង រេចង្កូតបុករបាំងថ្មស្ពានអាកាសស្ទឹងមានជ័យ ក្រឡាប់ផ្ងារជើងខ្ទេចមួយកំណាត់មុខ

ភ្នំពេញ: នៅវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត មួយគ្រឿងម៉ាកឡិចស៊ីស GS300 ពណ៌ស បើកបរដោយបុរសម្នាក់ បានរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងបណ្តាលឲ្យ ខ្ទេចមួយកំណាត់មុខ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនគរបាល ជំនាញផ្នែកចរាចរណ៍ នៅក្នុងមូលដ្ឋា​ន ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ នៅលើម្តុំស្ពានអាកាសស្ទឹងមានជ័យ ក្នុងទឹកដីសង្កាតស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ យោងតាមប្រភពព័ត៌មានពីក្រុមការងារ នៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំដែលបានចុះទៅផ្ទាល់ដល់ទីតាំងកន្លែងកើតហេតុ បានធ្វើសេចក្តីរាយការណ៍មួយបានឲ្យដឹងដូច្នេះថា នៅមុនពេលកើតហេតុគេឃើញ រថយន្តបង្កហេតុមួយគ្រឿងម៉ាកឡិចស៊ីស GS300 ពណ៌ស បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរឆ្លងកាត់លើស្ពានអាកាសស្ទឹងមានជ័យ ។ លុះពេលបើកបរដល់ត្រង់ចំណុចកើតហេតុ រថយន្តបង្កហេតុនោះ បានរេចង្កូតបុករបាំងថ្មពុះចែកទ្រូ ងផ្លូវបាក់អស់ចំនួន១កង់ ហើយរថយន្តបានក្រឡាប់ផ្ងារជើងឡើងទៅលើ បណ្តាលឲ្យខ្ទេចរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ករណីនេះបង្ក ឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានបានចុះមកធ្វើការពិនិត្យដល់ទីតាំងកន្លែងកើតហេតុ ។

ករណីខាងលើនោះ តាមការបញ្ជាក់របស់ក្រុមការងារ នៃអង្គភាពយើងខ្ញុំថា បន្ទាប់ពីកើតហេតុ មិនឃើញម្ចាស់រថយន្តបង្កហេតុនោះទេ ដោយតៃកុងរថយន្តចុះរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង គឺមុនកម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍លោកចុះទៅដល់ រីឯស្លាកលេខរថយន្តនោះទៀតសោត ក៏មិនឃើញនោះដែរ ហើយសង្ស័យតែម្ចាស់ដោះយកទៅបាត់ក៏មិនដឹង ។ ក្នុងករណីនេះគឺមិនមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។

តាមការសង្កេតរបស់ភ្នាក់ងារសារព័ត៌មានយើងខ្ញុំ រថយន្តបង្កហេតុនោះ សង្ស័យតែទើបនឹងទិញបានថ្មីៗ ព្រោះពូករថយន្តឃើញមាន ស្រោបថង់ប្លាកស្ទិចនូវកែបនូវឡើយ មិនទាន់ដោះចេញនោះទេ ប្រហែលម្ចាស់បើកសាកល្បងនូវល្បឿនរថយន្តលមើលផងក៏មិនដឹង ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរសបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ លោកក៏បានចុះមកដល់ទីតាំង កន្លែងហេតុភ្លាមៗនោះផងដែរ ដើម្បីធ្វើការពិនិត្យ ។ បន្ទាប់មកសមត្ថកិច្ច បានស្ទូចយកវត្ថុតាងរថយន្តខាងលើនោះ ទៅរក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍ ដើម្បីបន្តចាត់ការនីតិវិធីផ្លូវនៃច្បាប់ ៕

មតិយោបល់