ព័ត៌មានជាតិ

Liverpool បានត្រឹមស្មើ Arsenal ទោះ Xhaka កាតក្រហមតាំងតែពីដើមតង់

បរទេស៖ការប្រកួតជើងទី១នៃពានរង្វាន់ Carabao Cup រវាងក្រុមហង្សក្រហម Liverpool ជាម្ចាស់ផ្ទះប៉ះជាមួយនឹងក្រុមកាំភ្លើងធំ Arsenal បានបញ្ចប់ទៅដោយមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាឡើយទោះបីជា Arsenal បានទទួលរងកាតក្រហមម្នាក់ក្តី។

Granit Xhaka ទទួលបានកាតក្រហមតាំងតែពីនាទីទី២៤តែហង្សក្រហម Liverpool ដែលជាម្ចាស់ផ្ទះមិនអាចធ្វើអ្វីបានឡើយទោះបីជាបានខិតខំស៊ុតដល់ទៅ១៧លើកតែចំគោលដៅតែ១លើកប៉ុណ្ណោះលើសពីនេះគឺគ្រប់គ្រងបាល់រហូតទៅដល់៧៩ភាគរយទៀតផង។

អវត្តមានរបស់ Mo Salah និង Sadio Mane បានធ្វើឲ្យទំរង់លេងប្រយុទ្ធរបស់ Liverpool ដូចជាមិនមានប្រសិទ្ធភាពឡើយខណ:ដែលខ្សែប្រយុទ្ធរបស់ក្រុមមានដូចជា Takumi, Firmino និង Jota ទៅហើយក្តី៕

មតិយោបល់