ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ទិ​ត្យ វិច្ឆិកា ៖ ថវិការ​ដែល​បានមកពី​ការ​ច្រៀង​និង​រំលែក​ជូន​ដល់​ជនក្រីក្រ​តំបន់​ដាច់ស្រយាល​

​ភ្នំពេញ​៖ តារាចម្រៀង​លេង​ស្ទីល​សក់​ក្បាល​ត្រងោល ទិ​ត្យ វិច្ឆិកា មួយ​រយៈ​ចុង​ក្រោយ​នេះ ងើប​ប្រជាប្រិយភាព​ឡើងវិញ ក្រោយ​ការចូល​ទៅ​កាន់​ទ្រនំ​ផលិតកម្ម ស៊ី​ស្តារ ប្រូដា​កសិន ។ ថ្មីៗ​នេះដែរ ទិ​ត្យ វិច្ឆិកា បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុកខ្លួន ថា “​ដំណើរ​ផ្សងព្រេង​គ្មាន​ដែន​កំណត់ ខ្ញុំ​នឹង​យក​ពេលវេលា​របស់​ខ្ញុំ​ប្រចាំថ្ងៃ ធ្វើអោយមាន​តំលៃ​សំរាប់​ខ្លួន​ខ្ញុំ​នឹង​រំលែក​ប្រាក់​ដែល​ខ្ញុំ​រកបាន​ពី​ការ​ច្រៀង​ខ្លះ​ទៅ​ជួយ​ជនជាតិ​ខ្មែរ​ដែល​កំពុង​តែ​ជួប​ភាពលំបាក​នៅតាម​តំបន់​ដាច់ស្រយាល​. ដើម្បី​ប្រាក់​ទោះបីជា​ខ្ញុំ​ត្រូវ​ធ្វើដំណើរ​ទៅ​ច្រៀង​ដល់​កន្លែង​ណា​ក៏​ដោយ​គឺ​ខ្ញុំ​ត្រូវតែ​ព្យាយាម​មិន​ខ្លាច​នៅ​ភាព​នឿយហត់​នោះទេ !!!!!​តើ​ថ្ងៃ​អនាគត​ខ្ញុំ​អាច​មានសង្ឃឹម​ធ្វើអោយ​ជនជាតិ​របស់ខ្ញុំ​ដែល​ក្រីក្រ​​មាន​ស្នាមញញឹម​ដែរឬទេ​????? ខ្ញុំ​តែងតែ​គិត​អំពី​បញ្ហា​នេះ​រាល់ថ្ងៃ ” ។​
​ជាមួយនឹង​ការសរសេរ​លើ​ហ្វេ​សប៊ុក​យ៉ាងនេះ បាន​ធ្វើឲ្យ​អ្នក លេង​សង្គម​ហ្វេ​សប៊ុក រួម​ទាំង​តារា​សម្តែង​ជើងចាស់ សា​វីន ហ្វី​លីព ចែករំលែក ក្នុងន័យ​សរសើរ ដល់​សណ្តាន​ចិត្ត សម្បុរ​ស​ធម៌ ទិ​ត្យ វិច្ឆិកា ៕​
2014-11-26_103904
2014-11-26_103928

មតិយោបល់