ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចររវាងរថយន្ត និងម៉ូតូ បានផ្ដាច់ជីវិតបុរសម្នាក់ភ្លាមៗ បន្សល់ទុកប្រពន្ធ និងកូនម្នាក់ ឲ្យកំព្រាឪពុក

ភ្នំពេញ: នៅថ្ងៃអាទិត្យទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៤និង៥០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចលើផ្លូវ១០៤ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សប្រុសម្នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។

ភាគីម៉ូតូម៉ាក HONDA PCX ពណ៌ខ្មៅ+ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GW-2734 អ្នកបើកបរមានឈ្មោះ គឹម សាវ៉ាត ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ បើករថយន្តឲ្យចិន មានប្រពន្ធ និងកូនម្នាក់ ទីលំនៅភូមិដើមឬស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល (ស្លាប់នៅកន្លែងកើតហេតុ)។
ភាគីរថយន្តម៉ាក HYUNDAI ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-4363 (ប្រភេទរថយន្តសណ្តោង) អ្នកបើកបរ(មិនស្គាល់អត្តសញ្ញាណរត់គេបាត់ពីកន្លែងកើតហេតុ) ។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ៕

មតិយោបល់