សៀមរាបៈ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១០គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិអារៈស្វាយ សង្កាត់នគរធំ ក្រុង-ខេត្តសៀមរាប ខណៈពេលដែលពួកគាត់កាប់ដីមួយកន្លែងក្បែរផ្ទះ។
លោកវរសេនីយ៍ឯក ឆេត ញ៉ា ប្រធានការិយាល័យនគរបាលអាវុធជាតិផ្ទុះ បានឲ្យដឹថា គ្រាប់ទាំងនោះ ជាប្រភេទគ្រាប់M79 ដែលកប់ក្នុងដីយូរមកហើយ។
លោកនាយការិយាល័យជំនាញ បានបន្តថា បន្ទាប់ពីធ្វើការត្រួតពិនិត្យ និងគ្រប់គ្រងធ្វើកំណត់ហេតុរួច លោកបានទំនាក់ទំនងទៅអង្គការកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ មកទទួលយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព ដើម្បីធ្វើការកម្ទេចចោល។ ក្នុងករណីខាងលើនេះ មិនមានគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ ហើយប្រកបដោយសុវត្ថិភាពទៀតផង៕
មតិយោបល់