ព័ត៌មានជាតិ

រថយន្តបុកគូទគ្នាពីក្រោយ បណ្តាលឲ្យរងការខូចខាត ម្តុំស្តុប៥០និង៦០ម៉ែត្រ

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ មានករណីរថយន្តបុកគូទគ្នាពីក្រោយ បណ្តាលឲ្យរងការខូចខាត ម្តុំស្តុប៥០និង៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រថយន្តបាលែន ពាក់ស្លាកលេខ ភ្នំពេញ 2P-2956។
រថយន្ត MG (លោហ្គោ LM CAR) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-7120។

សូមបញ្ជាក់៖ ករណីនេះ មិនមានមនុស្សរងរបួសទេ គ្រាន់តែរថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងឲ្យភាគីទាំង២ ធ្វើការសម្របសម្រួលគ្នា បញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់