ព័ត៌មានជាតិ

ចោរ​ម្នាក់​ត្រូវបាន​គេ​វាយ​ឡើង​សន្លប់​បន្ទាប់​ពី​ប្លន់​ត្រី​ចក្រយានយន្ត​

​ចោរ​ម្នាក់​ត្រូវបាន​គេ​វាយ​រហូត​ដល់​សន្លប់​ស្តូកស្តឹង បន្ទាប់​បាន​ប្លន់​ត្រីចក្រយានយន្ត​មួយ​គ្រឿង​តែ​ចៃដន្យ​អាក្រក់​ប្រជាជន​ចាប់​បាន​ម្នាក់​។ ប៉ូលិស នី​ហ្សេ​រី​យ៉ា​បាន​និយាយថា​ចោរ​រូបនោះ​ជា​សមាជិក​នៃ​ក្រុម​ក្មេង​ទំនើង​ដែល​ប្រដាប់​ទៅ​ដោយ​អាវុធ​សម្រាប់ធ្វើ​សកម្មភាព​ប្លន់​។ នៅពេលដែល​ក្រុម​ចោរ​កំពុង​តែ​ព្យាយាម​បើក​ត្រីចក្រយានយន្ត​គេចខ្លួន មនុស្ស​ជាច្រើន​បាន​នាំគ្នា​ចាប់​ទាញ់​បាន​គ្នីគ្នា​របស់​បក្សពួក​ចោរ​ម្នាក់​ទម្លាក់​មក ហើយក៏​បាន​វាយ​មួយ​ដៃ​មួយ​ជើង​ឡើង​សន្លប់​។ ភ្លាម​នោះ​ដែល​ម្ចាស់​ត្រីចក្រយានយន្ត​បាន​ប្តឹង​ប៉ូលិស ប៉ុន្តែ​ទម្រាំ​តែ​ប៉ូលិស​មកដល់​កន្លែងកើតហេតុ ក្រុមចោរ​ផ្សេងទៀត​បាន​រត់គេចខ្លួន​បាត់​អស់​ហើយ​។ ឥឡូវនេះ​ប៉ូលិស​កំពុងតែ​ធ្វើ​ការស៊ីបអង្កេត​ដើម្បី​តាម​ចាប់ខ្លួន​សមាជិក​ក្រុម​អន​ពាលដៃ​ទៀត​ដែល​បាន​ប្លន់​ត្រីចក្រយានយន្ត​យកទៅ​បាត់​៕​
KAKE_NAPEP

មតិយោបល់