កោះកុងៈ នៅវេលាម៉ោង ៧និង៥០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ មានករណីរថយន្តក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យតៃកុងរបួសធ្ងន់ ស្ថិតលើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ១៣០-១៣១ ចំណុចចំណោទតាតៃ នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សលាយត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3A-4795 អ្នកបើកបរឈ្មោះ ឃឿន ចន្នី ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិត្រពាំងអណ្ដូង ឃុំពាំងល្វា ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ (បែកក្បាល) ។
មូលហេតុ៖ បើកលឿនចំណុចផ្លូវកោង ជាន់ហ្រ្វាំងមិនជាប់។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ៕
មតិយោបល់