ព័ត៌មានជាតិ

រថយន្តធន់ធ្ងន់ បុកម៉ូតូពេញទំហឹង អូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូម៉ាក PCXក្នុងទិសដៅបញ្រ្ចាសគ្នា ត្រូវរថយន្តសណ្តោងធុនធំ បើកជ្រុលទៅបុ.ក ចំពីមុខពេញទំហឹងបានអូសម៉ូតូ និងមនុស្សជាប់ពីក្រោមរថយន្ត ទៅមុខជាច្រើនម៉ែត្រ នៅវេលាម៉ោង ៥និង២០នាទីរសៀលថ្ងៃ ទី១៦ ខែមករា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១០៤ ស្ថិតក្នុងសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ តឹង សាវ៉ាត ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជិះម៉ូតូ ម៉ាក PCX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GW-2734 ជាមធ្យោបាយធ្វើដំណើកទៅមក។

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេបានឃើញ បុរសម្នាក់ជនរងគ្រោះ បានជិះម៉ូតូម៉ាក PCX ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ 1GW2734 បានជិះធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ ១០៤ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះ មកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ទៀត បានបើករថយន្តប្រភេទសណ្តោងធុនធំ ពណ៌ក្រហមបើក ពាក់ផ្លាកលេខ ភ្នំពេញ3D-4362ធ្វើ ដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ពីកើតទៅលិច ក្នុងល្បឿនលឿនបានរេចង្កូតក៏ជ្រុលទៅបុ.ក និងម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យកិ.នអូសទាំងម៉ូតូ និងមនុស្សពីក្រោមរថយន្ត ជាច្រើនម៉ែត្រធ្វើឲ្យជនរងគ្រោះ បែ.កក្បាលដា.ច់សាច់ខ្ទេ.ចស្លា.ប់យ៉ាងអាណោចអាធ័ម ចំណែកតៃកុងរថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ចុះមកវាស់វែង យករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយ នៅពេលក្រោយ៕

មតិយោបល់