ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ក្មេងទំនើងប្រុសស្រី៤នាក់នៅលេីផ្លូវល្បឿនលឿន ក្នុងប្រតិបត្ដិការសាកកំលាំងម៉ូតូមុនចូលក្នុងកម្មវិធី

កំពង់ស្ពឺ: នៅវេលាម៉ោង៣និង៤០នាទី កម្លាំងអធិកា រដ្ឋាននគរបាលស្រុកសំរោងទង បានធ្វើការល្បាតតាមផ្លូវល្បឿនលឿន ស្ថិតនៅភូមិរំលោង ឃុំវល្លិសរ ស្រុ កសំរោងទង និងបានឃាត់ក្មេងទំនើង៤ នាក់ ដែលបានធ្វើ សកម្មភាព បង្ហោះម៉ូតូ នឹងជិះប្រ ណាំងគ្នា ដោយថតជាវីដេអូបង្ហោះ ចែកចាយ ផ្សព្វផ្សាយ ក្នុងបណ្ដាញ សង្គម tik tok ..!

មនុស្ស ចំនួន០៤នាក់ស្រី០១នាក់
១-ឈ្មោះ រី សុវិរ: ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង
២-ឈ្មោះ អ៊ុន ផារីម ភេទប្រុស អាយុ១៩ឆ្នាំ នៅ ភូមិត្រពាំងព្រះ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន។
៣-ឈ្មោះ យី សុខហេង ភេទប្រុស អាយុ១៦ឆ្នាំនៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន
៤-ឈ្មោះ លឹម ណាន ភេទស្រី អាយុ១៦ឆ្នាំនៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន
ដកហូតម៉ូតូចំនួន៣គ្រឿងម៉ាកវ៉េវ គ្មានផ្លាក លេខ ម៉ូតូ កែឆ្នៃ បំពង់សុីមាំងប្រ៊ែន ខុសលក្ខណ: បច្ចេកទេស ។
បច្ចុប្បន្ន សមត្ថកិច្ច បានបញ្ជូន មកអធិការដ្ឋាន នគរបាល ស្រុក សំរោងទង ដេីម្បី សាកសួរ បំពេញ នីតិវិធីនិងចំណាត់ការប្រគល់ជូនអាណាព្យាបាល និងឪពុកម្ដាយយកទៅអប់រំគ្រប់គ្រងបន្ដ៕

 

មតិយោបល់