ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ១នាក់ពីក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ពីក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត (យកម៉ូតូចំនួន ០១ គ្រឿងម៉ាក សេ១២៥) ។
-កើតហេតុនៅចំណុចការ៉ាស់ទទួលផ្ញើនិងលាងរថយន្ត ផ្លូវ ៦៩បេតេ ភូមិ ត្នោតជ្រុំ៦ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ១៧ម៉៣០នាទី ។
១.ជនសង្ស័យឈ្មោះ សោ ម៉ៅ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅការ៉ាស់ទទួលផ្ញើនិងលាងរថយន្ត ផ្លូវ ៦៩បេតេ ភូមិ ត្នោតជ្រុំ៦ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មករលាងរថយន្ត (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។
*ជនរងគ្រោះឈ្មោះ សាន្ត សៀប ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅក្នុងការ៉ាស់ទទួលផ្ញើនិងលាងរថយន្ត ផ្លូវលេខ៦៩បេតេ ភូមិ ត្នោតជ្រុំ៦ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មេការការ៉ាស់ទទួលផ្ញើនិងលាងរថយន្ត។
*ហេតុការណ៍ ៖ កាលពីថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ១៧ម៉៣០នាទី នៅចំណុចការ៉ាស់ទទួលផ្ញើនិងលាងរថយន្ត ផ្លូវ៦៩បេតេ ភូមិ ត្នោតជ្រុំ៦ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ជនសង្ស័យឈ្មោះ សោ ម៉ៅ ភេទ ប្រុស អាយុ៣២ឆ្នាំ (ជាកម្មករលាងរថយន្ត) បានយកម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1EA 2578 ជារបស់ជនរងគ្រោះឈ្មោះ សាន្ត សៀប ភេទ ប្រុស អាយុ៥៦ឆ្នាំ (ជាមេការការ៉ាស់ទទួលផ្ញើនិងលាងរថយន្ត) ដោយប្រាប់ថាជិះទៅទិញបាយហូប តែជនសង្ស័យបានយកម៉ូតូជិះគេចខ្លួនបាត់មិនឃើញត្រឡប់មកវិញ ទើបនៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១៧ម៉៣០នាទី ជនរងគ្រោះឈ្មោះ សាន្ត សៀប បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ ឲ្យជួយស្រាវជ្រាវរក ។ លុះមកដល់ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង១០ម៉០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ សោ ម៉ៅ និងចាប់យកវត្ថុតាង(ម៉ូតូម៉ាកសេ១២៥ជារបស់ជនរងគ្រោះ) នៅចំណុចក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ដើម្បីយកមកចាត់ការតាមនីតិវិធី ។ នៅពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ សោ ម៉ៅ សមត្ថកិច្ចយើងបានចាប់យកភស្តុតាង ៖ ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៦ លេខតួ+លេខម៉ាស៊ីន ៩៥៨៨៤៧៦ ពាក់ស្លាកលេខ ភ្នំពេញ 1EA 2578 (ជារបស់ជនរងគ្រោះ) ។
*បច្ចុប្បន្នជនសង្ស័យឈ្មោះ សោ ម៉ៅ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

 

មតិយោបល់